khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល បំពាក់គ្រឿងឥស្សរិយយស និងកាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ ស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃ អង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្ដម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល បំពាក់គ្រឿងឥស្សរិយយស និងកាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ ស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ។ ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួម ឯកឧត្ដមអ្នកតំណាងរាស្រ្តមណ្ឌលខេត្ត បន្ទាយមានជ័យឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការជំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ បង ប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញនាំយកអំណោយរបស់ឯកឧត្តម ងួន ណារ៉ា​ និងលោកជំទាវ និងលោក បឹង គឹមសឹង និងលោកស្រី ជូនដល់វីរកងទ័ពរថក្រោះអគ្គបញ្ជាការដ្ឋានជួរមុខទិសភូមិភាគទី៥ និងវីរកងទ័ពកាំភ្លើងធំអគ្គបញ្ជាការដ្ឋានជួរមុខ
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រឹន្ទបាលទោ អយ ម៉េងស្រ៊ាន់ ដែលពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយនឹងការឈ្លានពានរបស់ថៃ នៅចំណុចពាក់ស្បែក ខេត្តព្រះវិហារ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញចូលរួមក្នុងពិធីអបអរអសារទរខួបលើកទី៧៧ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ក្រោមប្រធានបទ «ការថែរក្សាសន្តិភាព និងការគោរពសិទ្ធិមនុស្ស»
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រ ដើម្បីជួយដល់ប្រជារាស្ត្រភៀសសឹក
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចាត់តាំងក្រុមការងារគ្រឿងចក្រ ជួសជុលផ្លូវប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តស្ទឹងឆាយ